View Lyrics: ចំប៉ាបន្ទាយដែក Modal close icon

Viewing lyrics for ចំប៉ាបន្ទាយដែក by មរតកចំរៀងមួយម៉ឺនរសជាតិ.

១. ដេកដើរស្រមៃ ឱ!ដល់ថ្ងៃអើយ ចៃដន្យអើយ
ស្ដាយគ្រាសាយណ្ហ ឱ!នៅបន្ទាយដែកអើយ
ចម្ប៉ាមួយទងបាំងស្លឹកចុងមែក
ព្រលឹងកែវភ្នែកថតជាប់រូបស្រី
ជើណ៎ា កែវណ៎ា នាងណ៎ា ។

២. ខ្ញុំលួចសួរក្មេង ឱ!រត់លេងអើយគប់វង់អើយ
ក្មេងនោះអែអង់ ឱ!មិនចង់អើយ ចេញស្ដីអើយ
ជួនជាចំពើបប្អូនចម្ប៉ាស្រី
វាសនាកវីរកវល្លិ៍ជួបផ្ដៅ
ជើណ៎ា កែវណ៎ា នាងណ៎ា ។

៣. អូនដើរគេចបង ឱ!ទំនងអើយជាអៀនអើយ
បងក៏មិនហ៊ាន ឱ!កាត់ចិត្តអើយ ស្រែកហៅអើយ
អូនដើរចូលផ្ទះបងចូលព្រៃជ្រៅ
បងកាច់ផ្កាស្មៅខាំហើយគិតថា
ជើណ៎ា កែវណ៎ា នាងណ៎ា។

៤. កំពង់សក្កិពីរ ឱ!នារីអើយល្អឯកអើយ
ផ្សារបន្ទាយដែក ឱ!អប់ក្លិនអើយចម្ប៉ាអើយ
បងកាត់បេះដូងទុកចងផ្កាស្លា
សំពះមេបាសូមទានជូនពរជ័យ
ជើណ៎ា កែវណ៎ា នាងណ៎ា ៕
បន្ទរ ៣.

Close